វិស័យបដិសណ្ឋារកិច្ច អាហារ និងភេសជ្ជៈ
ផាសុកភាព និងសុវត្ថិភាពគឺជាគោលដៅចម្បងរបស់យើង។ បុគ្គលិករបស់យើងដែលទទួលបានការបណ្តុះបណ្តាលយ៉ាងល្អបានត្រៀមខ្លួនរួចជាស្រេចដើម្បីផ្តល់ជូនអតិថិជននូវសេវាកម្មនិងការថែទាំយ៉ាងកក់ក្តៅ។ អាហារនិងភេសជ្ជៈរបស់យើងត្រូវបានជ្រើសរើសនិងរៀបចំយ៉ាងយកចិត្តទុកដាក់ដើម្បីបំពេញតម្រូវការអតិថិជន។
វិស័យបដិសណ្ឋារកិច្ច អាហារ និងភេសជ្ជៈ
ដំណើររឿងរបស់កោះស្លាកែតស្ទូឌីយោចាប់ផ្តើមពីការដំណាលតគ្នាពីឈ្មោះ “កោះស្លាកែត” ដែលប្រជាជនរស់នៅក្នុងតំបន់នេះតែងតែពោលដំណាលបន្តគ្នាថា “កោះស្លាកែត” ជាទីតាំងស្ងប់សុខ។ ដោយបានចងចាំជាប់ក្នុងចិត្តពីការពោលដំណាលគ្នានេះ ហើយស្របជាមួយនិងការស្រលាញ់ និងគោរពនូវវប្បធម៌ ប្រពៃណី និងអរិយធម៌ខ្មែរដែលមានភាពរុងរឿងតាំងពីសម័យអង្គរមកនោះ ក្នុងឆ្នាំ២០២០ ស្ថាបនិករបស់កោះស្លាកែតស្ទូឌីយោ ក៏បានប្រែក្លាយទីតាំងមួយ ដែលធ្លាប់ជាទីតាំងពុំទាន់មានការអភិវឌ្ឍន៍ទៅជាស្ទូឌីយោបែបវប្បធម៌ និងធម្មជាតិដែលសង់លើផ្ទៃដីចំនួន១០ហិកតា។
វិស័យបដិសណ្ឋារកិច្ច អាហារ និងភេសជ្ជៈ
The Shore Café
The Shore Café គឺជាប្រេនហាងកាហ្វេបែបទំនើបរបស់ខ្មែរ។ ទីតាំងទីមួយដែលជាចំណុចចាប់ផ្តើមរបស់ The Shore Café គឺស្ថិតនៅតាមតំបន់ឆ្នេរ (the shore)។ យើងជឿថាតំបន់ឆ្នេរ ជាកន្លែងដែលសម្រាប់សម្រាកលំហែកាយ រំសាយអារម្មណ៍ និងបង្កើតនូវភាពសប្បាយរីករាយជាមួយក្រុមគ្រួសារ និងមិត្តភក្ដិហើយ The Shore Café ក៏នឹងផ្តល់ជូនអតិថិជននូវភាពសប្បាយរីករាយដូចទៅហ្នឹង the shore ដែរ។
The Shore Café ផ្តល់ជូនអតិថិជនរបស់យើងនូវបទពិសោធន៍កម្រិតសណ្ឋាគារប៊ូទិកនិងរសជាតិនៃកាហ្វេនិងភេសជ្ជៈកម្រិតខ្ពស់។ ថែមពីលើនេះ The Shore Café ផ្តល់ជូនអតិថិជនរបស់យើងនូវបរិយាកាសដ៏មនោរម្យបូកផ្សំនឹងរសជាតិនៃភេសជ្ជៈដែលអតិថិជននឹងចងចាំជានិច្ច។